អំពី​ពួក​យើង

យើង​ជា​នរណា
 

ខេមបូ​ អ៊ីនសួរ៉េនស៍​ អឹខាឌឹមី​ គឺជាវេទិកាឯករាជ្យ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩​ ជាមួយនឹងគំនិតក្នុងការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងទាក់ទងទៅនឹងធានារ៉ាប់រងជូនប្រជាជនកម្ពុជា។​ 

បេសកម្មរបស់យើង គឺចូលរួមចំណែក​ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យធានារ៉ាប់រងនៅកម្ពុជា និងបណ្ដុះបណ្ដាលទីប្រឹក្សាធានារ៉ាប់រងឲ្យកាន់តែមានជំនាញ និងវិជ្ជាជីវ:ច្បាស់លាស់មួយកម្រិតទៀត។

នេះគឺជាវេទិកាឯករាជ្យ ដែលមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនធានារ៉ាប់រង ឬក្រោមស្ថាប័នរដ្ឋណាមួយឡើយ។យើងសង្ឃឹមថា​ ការផ្សព្វផ្សាយរបស់យើង អាចចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជានាពេលនេះ និងពេលអនាគត។