ខ្លឹមសារអត្ថបទ

Alt Text

ខ្ញុំកំពុងមានកម្ចី បើអោយខ្ញុំទិញធានារ៉ាប់រងអាយុជីវិតទៀត ពិតជាបន្ថែមបន្ទុកក្នុងការបង់មួយកម្រិតទៀតហើយ!!!

ជាធម្មតាមនុស្សយើងម្នាក់ៗតែងមានបន្ទុកទៅលើការចំណាយខុសៗគ្នា តែចំណុចមួយដែលយើងភាគច្រើនតែងមានដូចគ្នានោះគឺការចំណាយទៅលើកម្ចីធនាគារជារៀងរាល់ខែ។ មុននឹងអ្នកគិតថា ការដែលប្រើប្រាស់ធានារ៉ាប់រងអាយុជីវិត គឺជាការដាក់បន្ទុកបន្ថែមទៅលើការចំណាយរបស់អ្នកនោះ សូមមកស្វែងយល់ហេតុផលមួយចំនួនដែលអាចធ្វើឲ្យអ្នកគិតពិចារណាសារឡើងវិញបាន។

ក. កំពុងបង់កម្ចីគឺពិបាក ចុះបើអ្នកមិនឋិតនៅទីនេះ តើគ្រួសារអ្នកនឹងកាន់តែពិបាកដល់កម្រិតណា?
ជាការពិតណាស់ រៀងរាល់ចុងខែម្ដងៗសម្រាប់អ្នកមានកម្ចីគឺតែងគិតបារម្ភដល់ការចំណាយមួយផ្នែកធំទៅលើធនាគារ បារម្ភថាតើស្ថេរភាពការងារ ឬ ក៏អាជីពមុខរបរនៅតែអាចមានចំណូលចូលដើម្បីទប់ទល់នឹងការចំណាយ ដែរឬក៏អត់? គិតមកដល់ចំណុចនេះ សូមអ្នកសាកស្រមៃមើលថា ចុះប្រសិនបើអ្នកបាត់បង់ចំណូលដោយកត្តាណាមួយមិនថា អសម្ថភាពក្នុងការរកចំណូល ឬ ក៏មានបញ្ហាណាមួយកើតឡើង តើគ្រួសាររបស់អ្នកនឹងពិបាកយ៉ាងណាក្នុងការដោះស្រាយបំណុលទាំងអស់នោះ ប្រសិនបើស្ថានភាពបច្ចុប្បន្នខណៈពេលដែលអ្នកនៅមានចំណូល អ្នកមានអារម្មណ៍ថាពិបាក ចុះប្រសិនបើអត់វិញតើកម្រិតនៃការលំបាកនឹងកើនឡើងខ្លាំងប៉ុណ្ណាបន្ថែមទៀត?

ខ. បើគ្មានវត្តមានអ្នក ទ្រព្យជាទីស្រលាញ់របស់អ្នកគឺត្រូវបានធានាថានឹងមិនបាត់បង់
នៅពេលដែលធនាគារសម្រេចចិត្តក្នុងការផ្ដល់កម្ចីមកឲ្យអ្នក ច្បាស់ណាស់គឺប្រាកដជាមានលក្ខខណ្ឌជាក់ជាមិនខាន។ ជាទូទៅធនាគារតម្រូវឲ្យអ្នកដាក់ស្នើរសុំកម្ចីដាក់ទ្រព្យបញ្ចាំ មិនថាជា អចលនទ្រព្យ វត្ថុមានតម្លៃ ឬរបស់របរនានាដែលមានតម្លៃប្រហាក់ប្រហែលនឹងទឹកប្រាក់ដែលបានដាក់ស្នើ។ មកដល់ត្រង់ចំណុចនេះ សួរថាតើមានមនុស្សប៉ុន្មាននាក់ដែលមិនស្រលាញ់ទ្រព្យសម្បត្តិដែលខ្លួនដោយខំប្រឹងរកពីការសន្យំលុយមួយកាក់មួយសេនមកនោះ? ហើយតើមានមនុស្សប៉ុន្មាននាក់ដែលមិនបារម្ភពីការបាត់បង់ទ្រព្យដែលខ្លួនមានឲ្យទៅអ្នកដទៃប្រសិនបើមានករណីណាមួយជាយថាហេតុកើតឡើង? ធានារ៉ាប់រងអាយុជីវិតអាចនឹងជួយដោះស្រាយការបារម្ភរបស់អ្នកបាន ដោយធានាបានថា ទ្រព្យសម្បតិ្តជាទីស្រលាញ់របស់អ្នកនឹងមិនបាត់បង់នោះទេ ប្រសិនបើអវត្តមានអ្នកចំពោះបញ្ហាកម្ចី។

គ. អាចប្រើប្រាស់ទឹកប្រាក់សំណងក្នុងការដោះស្រាយទៅលើកម្ចី
ដូចចំណុចក និង ខដែរ ប្រសិនបើមានបញ្ហាណាមួយកើតឡើងមកលើមេគ្រួសារ ឬ ក៏ជាអ្នកដែលទទួលរ៉ាប់រងក្នុងការដោះស្រាយនូវរាល់់កម្ចីដែលមាននោះ ក្រុមគ្រួសារក៏ដូចជាអ្នកដែលនូវក្នុងបន្ទុកដែលមិនទាន់មានលទ្ធភាពក្នុងការរកចំណូល នឹងមានទឹកប្រាក់មួយចំនួនដើម្បីទូរទាត់ជាមួយនឹងកម្ចីជាក់ជាមិនខាន។

ពេលខ្លះការរង់ចាំអាចនឹងធ្វើអោយហួសពេលព្រោះរឿងដែលកើតហើយគឺមិនអាចនឹងត្រលប់ក្រោយបានឡើយ ដូច្នេះសូមសម្រេចចិត្តក្នុងការប្រើប្រាស់ធានារ៉ាប់រងអាយុជីវិតដើម្បីធានាបានថា មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ក៏អ្នកអាចធានាបានថាបញ្ហាដែលអ្នកកំពុងជួបប្រទះនឹងត្រូវបានដោះស្រាយ!

សូមស្វែងរកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលនៅជិតអ្នកបំផុតដើម្បីទទួលបានការប្រឹក្សាលម្អិតបន្ថែម៕

រក្សាសិទ្ធិដោយ © Cambo Insurance Academy

មើល​វីដេអូ


អត្ថបទល្អបំផុត, ទាំងអស់

តើធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងសុខភាព មានភាពខុសគ្នាយ៉ាងដូចម្តេច?